
ថ្នាលគាំពារសង្គមឌីជីថល
ចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណគាំពារសង្គម
បើកផ្ដល់អត្ថប្រយោជន៍ និងសេវាគាំពារសង្គមនានា ដោយប្រើប្រាស់ថ្នាលឌីជីថលរួម

មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម

តើមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គមជាអ្វី?
មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ជាមូលដ្ឋានទិន្នន័យចុះបញ្ជីរួម ដែលមានតួនាទីបើកគន្លងអន្តរប្រតិបត្តិការ រវាងមូលដ្ឋានទិន្នន័យរបស់ប្រតិបត្តិករជំនួយសង្គម និងសន្តិសុខសង្គមទាំងអស់ ដែលអនុញ្ញាតឱ្យមានការធ្វើសមកាលកម្ម, បច្ចុប្បន្នកម្ម, និងផ្លាស់ប្តូរទិន្នន័យជាប្រព័ន្ធអេកូឡូស៊ីរួម។

អត្ថប្រយោជន៍ នៃមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម
ធ្វើសុខដុមនីយកម្មទិន្នន័យក្នុងប្រព័ន្ធគាំពារសង្គមទាំងមូល
ផ្តល់លេខសម្គាល់គាំពារសង្គម ឬ SPID សម្រាប់សម្គាល់អត្តសញ្ញាណអ្នកទទួលផល
ជៀសវាងការចុះបញ្ជីទិន្នន័យអត្តសញ្ញាណច្រើនដង
ផ្តល់ការផ្ទៀងផ្ទាត់ទិន្នន័យចុះបញ្ជីអ្នកទទួលផលក្នុងប្រព័ន្ធគាំពារសង្គម ដែលនឹងឈានទៅកាត់បន្ថយការក្លែងបន្លំអត្តសញ្ញាណ ឬការបើកផ្តល់អត្ថប្រយោជន៍ស្ទួន។
ថ្នាលគាំពារសង្គមឌីជីថល

តើថ្នាលគាំពារសង្គមឌីជីថលជាអ្វី?
ថ្នាលគាំពារសង្គមឌីជីថល ជាថ្នាលឌីជីថលរួមដែលបម្រើដល់ការចុះបញ្ជី, ផ្ទៀងផ្ទាត់អត្តសញ្ញាណ និងសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍គាំពារសង្គម, និងផ្តល់សេវាគាំពារសង្គមនានា។

អត្ថប្រយោជន៍ នៃថ្នាលគាំពារសង្គមឌីជីថល
បង្កើតភាពប្រសិទ្ធភាព និងភាពឆាប់រហ័សក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម
ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម
បង្កើនគុណភាព និងភាពទាន់ពេលនៃទិន្នន័យ
ផ្តល់លទ្ធភាពកាន់តែប្រសើរឡើង សម្រាប់អ្នកទទួលផលក្នុងការទទួលបានសេវាគាំពារសង្គមនានា។






សមាជិក
វីដេអូ
សំណួរចម្លើយ